Sidebar Ads

Header Ads

គ្រាន់តែកាត់ចំណងដៃ កូនប្រុសលោក ផែង វណ្ណៈ កក្រើកអស់មន្ត្រី និងអ្នកមានមុខមាត់ធំៗ ចូលរួម (មានវីដេអូ)

អាម៉ាប៉ាប៉ាធីវី

អ្នកវិភាគបញ្ហាសង្គមដ៏ល្បីឈ្មោះក្នុងបណ្តាញសង្គមហ្វេសបុក លោក ផែង វណ្ណៈ កំពុងតែមានអារម្មណ៍សប្បាយរីករាយក្នុងចិត្តជាខ្លាំង បន្ទាប់ពីបានឃើញកូនប្រុសរបស់ខ្លួនរៀបមង្គលការរួចរាល់តាមប្រពៃណី ត្រៀមបើកទំព័រនៃជីវិតមួយជំហ៊ានទៀត។ គួរបញ្ជាក់ថា វិធីមង្គលការរបស់កូនប្រុស លោក ផែង វណ្ណៈ បានធ្វើឡើងកាលពីទី២៦ ខែមេសា ឆ្នាំ២០១៨ នៅឯ ខេត្ត រតនគីរី ហើយកាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃទី០៤ ខែឧសភា ២០១៨ ​គឺជាពិធីកាត់ចំណងដៃ កូនប្រុស លោក ផែង វណ្ណៈ ធ្វើឡើងយ៉ាងអធិអធម ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានដូចជា មន្ត្រីរាជការ អ្នកមុខអ្នកមាត់ និងមានតារាសិល្បៈមួយចំនួនទៀតផង។

បន្ទាប់បីកម្មវិធីបញ្ចប់ទៅដោយរលូន លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តិយសដែលបានចូលរួមថា:

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ​ ឯកឧត្ដម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​ លោកស្រី​ បងប្អូនទាំងអស់ដែលបានអញ្ជើញមកចូលរួមពិធីកាត់ចំណងដៃកូនប្រុស​ កូនស្រី​ យើងខ្ញុំ​ ។​

សូមគោរពជូនពរ​ ឯកឧត្ដម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​លោកស្រី​ បងប្អូនទាំងអស់​ ជួបប្រទះតែពុទ្ធពរទាំងបួន​ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ។

សូមទស្សនាទិដ្ឋភាពនៃពិធីនេះខាងក្រោម:

រូបភាព

រូបភាព

រូបភាព

រូបភាព

វីដេអូ

@Amapapa.TV

Post a Comment

0 Comments