Sidebar Ads

Header Ads

កែវ នីសា និងមិត្ត ស្រលាញ់គ្នាខ្លាំង រហូតដល់ធ្វើរឿងមួយដាក់គ្នា

អាម៉ាប៉ាប៉ាធីវី

តារាសម្តែងស្រីក្នុងបទចម្រៀង «ស្ទឹងត្រែងបងអើយ» និងជាពិធីការនីថ្ពាល់ខួច គឺអ្នកនាង កែវ នីសា ទោះបីជាមិនសូវមានភាពមមាញឹកក្នុងការងារសិល្បៈដូចពីមុនក្តី ក៏កេរ្តិ៌ឈ្មោះ អ្នកនាង កែវ នីសា នៅតែមានអ្នកគាំទ្រច្រើន និងយូរៗម្តងអ្នកនាងតែងតែចូលរួមថត MV ជាមួយកំពូលតារាៗប្រុសល្បីៗ ទៀតផង។

បើនិយាយពីសម្រស់របស់ អ្នកនាង កែវ នីសា ទោះបីមានវ័យច្រើនបន្តិចហើយក្តី ក៏នៅតែមានមុខមាត់គួរឲ្យស្រលាញ់ដដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្តែងមុខតូចគួរឲ្យស្រលាញ់ អ្នកនាង កែវ នីសា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនារីម្នាក់ ដែលគេស្គាល់ថាជាមិត្តភក្តិដ៏ជិតស្និតបំផុតរបស់នាងក្នុងជីវិត ហើយ អ្នកនាង ក៏បានបង្ហោះសារដោយរៀបរាប់ថា: «មនុស្សអាថ៌កំបាំង ជាមិត្តដែលយល់ចិត្តបំផុត ជាបងប្អូនដែលស្រលាញ់គ្នាដោយគ្មានភាពច្រណែន»។

ហើយអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ នៅក្នុងរូបថតដែលមានរូបរបស់ អ្នកនាង កែវ នីសា និងមិត្តភក្តិ គឺពួកគេមានស្នាមសាក់តែមួយ ដូចគ្នាបេះបិត នៅលើស្មារ ហើយនេះអាចបញ្ជាក់ថា ពួកគេទាំងពីរគឺពិតជាស្រលាញ់ រាប់អានគ្នា ដូចជាបងប្អូនបង្កើតទៅហើយ។

វីដេអូដែលអ្នកនាងបានទៅសាក់ស្មានៅប្រទេសថៃ:

@Amapapa.TV

Post a Comment

0 Comments