Sidebar Ads

Header Ads

ព្រោះតែបីចំណុចនេះ ធ្វើឲ្យ «សាលាវត្តបូព៌» ល្បីដល់ប្រទេសថៃ

អាម៉ាប៉ាប៉ាធីវី

ប្រិយមិត្តដែលរស់នៅទឹកដីអង្គរខេត្ត សៀមរាប ប្រាកដជាបានស្គាល់ ហើយ « សាលាវត្តបូរព៍ » ដែលកំពុងល្បីរន្ទឺ ហើយ​ត្រូវ​បាន​​ចាត់​ទុក​ជា​សាលា​ដែល​មាន​សណ្ដាប់​ធ្នាប់​ ព្រមទាំងមាន​វិន័យ​ល្អ​ជាង​ គេ​មួយ​​ក្នុង​ក្របខណ្ឌរដ្ឋនៃប្រទេស​កម្ពុជា​។

« សាលាវត្តបូរព៍ » នេះត្រូវ​បានខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ នៃ​ប្រទេស​ថៃ​ ចុះ​ទៅ​ផ្ដិតយកព័ត៌មានផ្ទាល់​ ពី​ទិដ្ឋភាព​​ទាំងស្រុងនៅ​ក្នុង​សាលា​នេះ ព្រោះតែការ​ផ្ដោត​គុណភាព​នៃការអប់រំ វិន័យ និង​ការ​អនុវត្ត​ផ្ទាល់របស់សិស្សានុ​សិស្ស​ ដែលស្ដែងចេញ​ពី​ទង្វើ និង​រស់​នៅ​​ផ្ទាល់ក្នុង​សង្គមបច្ចុប្បន្ន។

សាលា​បឋម​សិក្សា​ « វត្តបូរព៍ » ​ ស្ថិត​នៅ​ភូមិ​ វត្តបូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប ។

ជាមួយគ្នានេះដែរ លោក ពឹង គិមឆេន ដែលជា​នាយក​បានមានប្រសាសន៍ថា ថៃ​ជា​ប្រទេស​ដែល​មាន​ការរីក​ចម្រើន​ជាងកម្ពុជា ក៏៍ប៉ុន្ដែគេ​ បាន​បញ្ជូន​ក្រុម​គ្រូបង្រៀន​​ដើម្បីមក​ស្វែង​យល់​ពី​វិស័យ​អប់រំ​នៅ​កម្ពុជាយើង ដោយ​យោង​ទៅលើកត្តាសំខាន់ៗចំនួន៣ ៖

ទី១ គេ​ចង់​យល់​ដឹង ដើម្បីស៊ី​ជម្រៅ​ពី​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា
ទី២ គេ​មក​ធ្វើ​ទស្សនកិច្ច ​នៅ​សាលា​បឋមសិក្សា​វត្តបូព៌​ ព្រោះ​គេ​​ល្បី​ថា​សាលា​នេះ ​មាន​កម្រិត​ល្អ​សម្រាប់ថ្នាក់​ជាតិ
​និងចំណុចទី៣ គេ​​មក​ស្វែង​យល់​ពី​ការ​រៀប​ចំ នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ របស់​សាលា​វត្តបូព៌ផ្ទាល់​តែម្ដង។

វីដេអូ៖

@Amapapa.TV

Post a Comment

0 Comments