Sidebar Ads

Header Ads

វីដេអូបកស្រាយរបស់ប្អូនស្រី រងគ្រោះ ដែលជាកូនក្រមុំ ត្រូវគេបន្លំជាកូនកំលោះរួចរំលោភ

អាម៉ាប៉ាប៉ាធីវី

ទាក់ទងនឹងករណីដ៍កក្រើក កាលពីដើមឆ្នាំ២០១៨ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជា នៅចាំច្បាស់ ករណីរឿងរ៉ាវ​យុវជនមួយរូប ដែលបានបន្លំ​ខ្លួន​ជា​កូនកំលោះ ដើម្បី​ឡើង​ទៅ​រួមមេត្រីជាមួយ​កូនក្រមុំ ដោយខណៈនោះ​កូនក្រមុំ​នឹក​ស្មានថា ជា​អនាគត​ប្តីរបស់ខ្លួន ក៍​បណ្តោយ​ខ្លួន​ឲ្យ​ប្រុស​កំហូច​រួមរ័ក្ស បានសម្រេចដល់​ទៅ​៣​ដង ក្នុង​យប់​នោះ។

ទីបំផុតនារីកូនក្រមុំខាងលើ បានត្រឹមជាជនរងគ្រោះ ដោយខាងកូនកំលោះពិតប្រាកដ និងក្រុមគ្រួសារមិនទទួលយកកូនក្រមុំ និងបានទាមទារ​បណ្ណាការ​ពី​ម្តាយ​ខាង​ស្រី នូវទឹកប្រាក់ចំនួន​១,៤០០​ ដុល្លារ​មក​វិញ ។

ទាក់ទងនឹងរឿងនេះដែរ លោក តាន់ គឹមសួរ អ្នកដឹកនាំសម្ដែងកម្មវិធីអប់រំក៍មិននៅស្ងៀម ដោយលោកលើកឡើងជាសំណួរថា តើមានបងប្អូនប៉ុន្មាននាក់ដែលកំពុងតែចង់ស្តាប់ការបកស្រាយរបស់ប្អូនស្រីរងគ្រោះម្នាក់នេះ និងមានការឈឺឆ្អាលចង់រកភាពយុត្តិធម៌ជូនប្អូនស្រី?

ជាមួយគ្នានេះដែរ លោកបានទៅដល់កន្លែងដែលប្អូនស្រីរស់នៅផ្ទាល់តែម្ដង គឺនៅក្នុងអង្គការមួយកន្លែង ដោយលោក អះអាងថានឹងស្វែងរកយុត្តិធម៌ជូនចំពោះក្មេងស្រីអាយុ១៧ឆ្នាំ ដែលត្រូវគេរំលោភ ព្រមទាំងបាត់បង់កិត្តិយស និងមិនត្រូវបានគេឲ្យតម្លៃនេះ ។

ខាងក្រោមនេះជាការលើកឡើងពីប្អូនស្រីផ្ទាល់តែម្ដង។ សូមស្តាប់ការបកស្រាយទាំងអស់គ្នា ៖

@Amapapa.TV

Post a Comment

0 Comments