Sidebar Ads

Header Ads

សិស្សវិទ្យាល័យឥន្ទ្រទេវី ថ្នាក់ទី១១ម្នាក់ ជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ត្រូវសមត្ថកិច្ចបង្ក្រាប

អាម៉ាប៉ាប៉ាធីវី

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១០៖០០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣១៧ កែងផ្លូវ៥៧៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ចំនួន៣ករណី បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទាំង៣មានឈ្មោះដូចខាងក្រោម៖ ទី១-អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨៖២០នាទី។ ជនរងគ្រោះមានឈ្មោះ ដួង ដាវី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឧសថការី ស្នាក់នៅផ្ទះលេខ៦៣ ភូមិប៉ប្រក់ជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ កាបូបស្ពាយ ពណ៌ខ្មៅចំនួន១, ទូរស័ព្ទដៃ២គ្រឿង ម៉ាកNOKIA អិនចុចពិល ចំនួន១ និងម៉ាក IPhone6Plus ចំនួន១, ប្រាក់ដុល្លារចំនួន១០០ដុល្លារ ។

ទី២-អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខអគាប៊ូដាជូ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទី។ ជនរងគ្រោះមានឈ្មោះ ស៊ឺ គឹមហ៊ត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅភូមិអូរតាសៀវ ឃុំគោល ស្រុកប្រាសាទសំបូ ខេត្តកំពង់ធំ។ សម្ភារៈបាត់បង់ កាបូបស្ពាយចំនួន១, ប្រាក់បាតថៃ ចំនួន៥,០០០បាត, ប្រាក់រៀលចំនួន១០០,០០០ រៀល, ទូរស័ព្ទដៃ ម៉ាក SAMSUNG J2 ពណ៌ទឹកមាស ចំនួន១, អាយផេតមីនី ពណ៌ស ចំនួន១, និងឯកសារមួយចំនួន ។

ទី៣-អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅផ្លូវហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២៖៤០នាទី។ ជនរងគ្រោះមានឈ្មោះ សុង ម៉ៅ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦១០ ផ្លូវបេតុង ក្រុម១០ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន១, ប្រាក់រៀល ចំនួន៣០០,០០០ រៀល, ប្រាក់ដុល្លារ ចំនួន៧៣៣ដុល្លារអាមេរិក, កងដៃផ្លាកទីន ចំនួន១, ចិញ្ចៀនផ្លាកទីនចំនួន១ ។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ ឡាយ ធីឡាង ភេទប្រុស កើតឆ្នាំ២០០១ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យឥន្ទ្រទេវី ថ្នាក់ទី១១ C១ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្ភារៈចាប់យក ទូរស័ព្ទដៃ ម៉ាកIPhone7Plus ពណ៌ខ្មៅ ចំនួន១ ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

វីដេអូ៖

@Amapapa.TV

Post a Comment

1 Comments

  1. 3D printing a 3D printing on titanium wire - Titanium Wire
    3D titanium bolts printing a 3D titanium white dominus price printing on titanium wire. The object of this 3D printing is to create 3D models mens black titanium wedding bands that titanium drill bit set you can add custom models to titanium bolt your $19.00 · ‎In stock

    ReplyDelete