
អតីតបេក្ខភាព The voice kids Cambodia និងជាកូនក្រុមរបស់តារាចម្រៀង សុគន្ធ និសា គឺ កុមារី រ៉ន ចាន់ឌីន ទោះបីមិនទទួលបានជ័យលាភីក៏ពិតមែន ប៉ុន្តែក្មេងស្រីម្នាក់នេះពិតជាមានសមត្ថភាពខ្ពស់ ជាពិសេសត្រូវបានមហាជនទទួលស្គាល់ថាជាបេក្ខភាព មានសម្លេងពិរោះ មានទឹកដម ជាពិសេសនៅពេលដែលប្អូនស្រីបកស្រាយបទចម្រៀងមរតកពីដើមម្តងៗ ធ្វើឲ្យអ្នកទស្សនាជាច្រើនមានអារម្មណ៍ថាព្រឺសម្បុល។

ក្រោយកម្មវិធីប្រលង The voice kids Cambodia បានបញ្ចប់ទៅ កុមារី រ៉ន ចាន់ឌីន តែងតែបង្ហាញមុខនៅលើឆាកតន្ត្រីនៃកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកគាំទ្រ របស់ប្អូនស្រី បានទទឹងរងចាំ បទចម្រៀងថ្មីដំបូង របស់ប្អូនស្រី ក្នុងផលិតកម្មរស្មីហង្សមាស។

ជាក់ស្តែង នៅមុននេះបន្តិច ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងដំបូងរបស់ កុមារី រ៉ន ចាន់ឌីន ហើយ ដែលមានចំណងជើង “ក្ដីរំពឹង” ក្នុងនោះអ្នកទស្សនាជាច្រើនបានអបអរសារទដល់ប្អូនស្រី ព្រមទាំងសរសើរថាពិរោះទៀតផង។
កុំចាំយូរ សូមទស្សនាវីដេអូខាងក្រោម:



ស្ដាប់ទាំងអស់គ្នា៖
1 Comments
Sega Genesis Classics - Airjordan's 14Retro
ReplyDeleteSega Genesis Classics is a 1xbet korean compilation of over 50 classic titles from best jordan 14 retro the golden era of 토토 사이트 Sega. It includes over Air Jordan 15 Retro 50 titles, including Sonic jordan 11 retro outlet the Hedgehog,