Sidebar Ads

Header Ads

កម្ពុជាគ្រោង​នាំចូល​អំបិលពី​ចិន ៣ម៉ឺនតោន

អាម៉ាប៉ាប៉ាធីវី

ដោយសារបញ្ហាអាកាសធាតុ មិនអំណោយផល ធ្វើឲ្យការផលិតអំបិលរបស់កម្ពុជា ប្រឈមនឹងបញ្ហាខ្លាំង ដែលគិតរហូតមកដល់ខែមេសានេះ នៅពុំទាន់មានការប្រមូលផលអំបិលនៅឡើយទេ ទោះបីជាការប្រមូលផលអំបិល ត្រូវប្រមូលតាំងពីដើមខែមករាក្ដី កត្តាទាំងនេះ គឺបណ្ដាលមកពីអាកាសធាតុពោល គឺភ្លៀងមិនឈប់ ទោះបីជាខែនេះជាខែប្រាំងក្តី។

ឆ្នាំនេះការផ្គត់ផ្គង់អំបិលលើទីផ្សារ គឺមិនគ្រប់គ្រាន់នោះឡើយ ពោលគឺអាចប្រឈមនឹងការខ្វះអំបិលប្រើប្រាស់។ អំបិលក៏មានក្នុងស្ដុកដែរ តែមានត្រឹមតែ៥ម៉ឺនតោនប៉ុណ្ណោះ។

ដើម្បីដោះស្រាយបញ្ហានេះ សមាគម​ផលិត​អំបិល​នៅ​កម្ពុជា គ្រោង​ស្នើ​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ​ដើម្បី​ឱ្យ​មាន​ការ​នាំ​ចូល​អំបិល​ពី​ប្រទេស​ចិន ​៣​ម៉ឺន​តោន​ក្នុង​១​ឆ្នាំបន្ថែមទៀត ​ដើម្បី​ផ្គត់ផ្គង់ទូទាំងប្រទេស។ នេះ​គឺ​ជា​លើក​ឡើង​របស់​លោក ប៊ុន បារាំង សហ​ប្រធានសមាគម​ផលិត​អំបិល​ប្រចាំ​នៅ​ខេត្ត​កែប និង​កំពត។

ជាមួយគ្នានេះដែរ លោក ប៊ុន បារាំង ​បាន​ប្រាប់​ថា​សមាគមផលិត​អំបិល គ្រោង​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ដើម្បីនាំ​ចូល​អំបិល​ពី​ប្រទេស​ចិន​ នៅ​ចុង​ឆ្នាំ២០១៨ ប្រមាណ​ជា​៣ម៉ឺនតោន យក​មក​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក បន្ថែម​ពី​លើ​អំបិល​នៅ​សល់​ស្រាប់​ប្រមាណ​៥​ម៉ឺនតោន។

ទាក់ទងនឹងមូលហេតុដែល​សមាគម​ផលិត​អំបិល​ សម្លឹង​ឃើញ​ទីផ្សារ​ចិន ព្រោះឃើញថា អំបិល​របស់​ចិន ផលិត​ចេញ​ពី​ទឹក​សមុទ្រ​ដូចប្រទេស​កម្ពុជាដែរ ។

វីដេអូ

@Amapapa.TV

Post a Comment

0 Comments